×

Royal​ ​Enfield​ ​ទាក់ទាញ​យុវជន​ ​និង​សុភាពបុរស​វ័យ​កណ្តាល​ជាមួយនឹង​រូបរាង​របស់​ខ្លួន​

NEWS 2 months ago
 
 

            Royal​ ​Enfield​ ​គឺជា​ម៉ាក​ម៉ូតូ​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក។​ ​កត្តា​ដែល​ធ្វើឲ្យ​ម៉ាក​ម៉ូតូ​ប្រភេទ​នេះ​កាន់តែ​មាន​ទីផ្សារ​ខ្ពស់​ក៏​ព្រោះតែ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជួសជុល​ ​មាន​​​រូបរាង​ស្រស់​ស្អាត​ ​តម្លៃ​សមរម្យ​ដែល​ជា​មរតក​ ​និង​កេរ្តិ៍ដំណែល​ធ្វើឲ្យ​សុភាពបុរស​គ្រប់រូប​មាន​មោទកភាព​ក្នុង​ការ​ធ្វើជា​ម្ចាស់​ម៉ាក​ម៉ូតូ​ប្រភេទ​នេះ។​ ​ខុស​ពី​ម៉ាក​យីហោ​ផ្សេងទៀត​ដូចជា​៖​ ​Ducati, Kawasaki​ ​ឬ​ KTM​ ​ត្រូវ​បាន​រចនា​ម៉ូដ​បែប​ស្ព័រដែល​មាន​លក្ខណៈ​ជា​ចម្បង​ភាគច្រើន​គឺ​ពុំ​បំពេញ​តម្រូវ​ការ​បុរស​វ័យ​កណ្តាល​បាន​ច្រើន​នោះ​ទេ! ​អ្វី​ដែល​នឹង​ពិសេស​នោះ​គឺ​ ​Royal​ ​Enfield​ ​មិន​ត្រឹមតែ​ទាក់ទាញ​យុវជន​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ទាក់ទាញ​សុភាពបុរស​វ័យ​កណ្តាល​បែប​ ​business​ ​man​ រឺ​យើង​ហៅ​បាន​ម្យ៉ាងទៀត​ថា​ ​matured​ ​man។​

            Royal​ ​Enfield​ ​គឺជា​ម៉ាក​ម៉ូតូ​របស់​ចក្រភពអង់គ្លេស​ ​បេតិកភណ្ឌ​ដែល​មានឈ្មោះ​ជាច្រើន​ទស្សវត្ស​មក​ហើយ​ ​ហើយ​មានខ្លឹមសារ​ពិតៗ​នៃ​ឧស្សាហកម្ម​កង់​របស់​ចក្រភពអង់គ្លេស។​ ​វា​មាន​ភាព​ល្បីល្បាញ​សម្រាប់​ភាព​ទាក់ទាញ​បែប​ ​classic​ ​របស់​ពួកគេ​ ​និង​ជាហេតុ​ផល​ដែល​ពួកគេ​មាន​ប្រជាប្រិយភាព​ទូទាំង​ពិភពលោក។​ ​ចំណុច​មួយទៀត​ដែល​ត្រូវ​និយាយ​នោះ​គឺថា​ការដែល​អ្នកជា​ម្ចាស់​ម៉ូតូ​ ​Royal​ ​Enfield​ ​វា​នឹង​ផ្តល់​ឱ្យ​អ្នក​នូវ​អារម្មណ៍​បែប​មោទកភាព​មួយផ្សេងទៀត។​ ​Royal​ ​Enfield​ ​ផ្តល់​នូវ​ម៉ាក​យីហោ​បែប​ភាព​ខ្លាំង​ ​និង​ទាន់សម័យ​ ​មិន​ជិនណាយ។​ ​ម៉ាក​នេះ​បាន​បង្កើត​ឡើង​ដោយ​មានកម្លាំង​ជំរុញចិត្ត​ពី​គ្រាប់កាំភ្លើង​របស់​អ្នកប្រយុទ្ធ​ហើយ​ក្លាយ​ជា​ការ​ចងចាំ​មួយ​របស់​ម៉ូតូ​ ​Royal​ ​Enfield​ ​មកដល់​សព្វថ្ងៃ​។​ ​នៅ​ពេល​អ្នក​ជិះ​ ​Royal​ ​E​n​field​ ​មនុស្ស​នឹង​កត់​សម្គាល់​អ្នក​ភ្លាម​ៗ​ដោយសារ​រូបរាង​អំនោ​យ​ផង​ក៏ដូចជា​បរិបទ​ដែល​បង្ហាញ​ពី​ថាមពល​ ​និង​ភាព​ចាស់ទុំ​របស់​អ្នកប្រើប្រាស់​ម៉ូតូ។​

            Royal​ ​Enfield​ ​បាន​រីក​ចម្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ដោយសារតែ​ ​សេវាកម្ម​ល្អ​ ​បណ្តាញ​ ​ស្ថាប័ន​ត្រឹមត្រូវ​ ​ដូចជា​ការ​ជិះ​កំសាន្ត​ផ្សេងៗ​ដែល​តែងតែ​បង្កើត និង​ផ្តល់​បទពិសោធន៍​រួម​សម្រាប់​អ្នកប្រើប្រាស់។​ ​វា​មិន​ត្រឹមតែ​និយាយ​អំពី​ការ​ធ្វើ​ឱ្យ​ម៉ូតូ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​លើស​ពី​ផលិតផល​ទៀត​ផង​ ​របៀប​ដែល​អ្នកគ្រប់គ្នា​អាច​បង្កើត​វប្បធម៌​សម្រាប់​ការ​ជិះកង់​កម្សាន្ត​ជាច្រើន​ជាមួយ​ក្រុម​អ្នក​ជិះ​ម៉ូតូ​ម៉ាកយីហោ​ដូចគ្នា។ ប្រសិនបើ​អ្នកពិនិត្យ​មើល​ឱ្យ​ដិតដល់​ ​ម៉ាក​ណាមួយ​ក៏​អាច​បង្កើត​យុទ្ធនា​ការផ្សាយពាណិជ្ជកម្ម​បាន​ ​ម៉ាកយីហោ​ភាគច្រើន​ធ្វើ​ទីផ្សារ​ក្នុង​បរិមាណ​សម​ហេតុផល​ ​ប៉ុន្តែ​មាន​ម៉ាកយីហោ​តិចតួច​ណាស់​ដែល​អាច​បង្កើត​វប្បធម៌​មួយ​ដែលគេ​ហៅថា​វប្បធម៌​នៃ​ការ​ជិះ៖​ ​T​h​e​ ​culture​ o​f​ r​i​ding​ ​as​ ​One​ ​Family​ ​Royal​ ​E​n​field​ ​គឺជា​ម៉ាក​យីហោ​បែប​នេះ​។​ ​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្រុមហ៊ុន​ ​Royal​ ​Enfield​ ​បាន​បង្កើត​ការ​ជិះ​ជាច្រើន​ជាមួយនឹង​អតិថិជន​របស់​ពួកគេ​ ​ដូចជា៖​ ​ការ​ជិះ​ពេលព្រឹក​ ​ជិះ​ពេលយប់​ ​រីឯ​ឆាប់ៗ​នេះ​នឹង​មានការ​ជិះ​ម៉ូតូ​សម្រាប់​សប្បុរស​ធម៌​៕​

​Advertising​ ​Article​


SUGGESTIONS