×

សាន​ ​ដា​ណិ​ច​ ​ម្ចាស់​ខ្សែភាពយន្ត​ខ្លី​ប្រចាំ​ឆ្នាំ​២​០​២​១​

NEWS 4 months ago
 
 

            ស្នាដៃ​ខ្សែភាពយន្ត​ ​រួម​ទាំង​វីដេអូ​ឯកសារ​មួយ​ចំនួន​របស់​ផលិតករ​ខ្មែរ​ជាច្រើន​រូប​បាន​ទទួល​ជ័យ​លា​ភី​ពានរង្វាន់​អន្តរជាតិ​ជាបន្តបន្ទាប់​ដែល​នេះ​ជា​កត្តា​មួយ​ជំរុញ​ទឹកចិត្ត​យុវជន​ជំនាន់​ក្រោយដែល​មាន​ទំនោរ​និយម​ខាង​វិ​ស័​យ​ខ្សែភាពយន្ត​ ​ឬ​វីដេអូ​ឯកសារ​អាច​សិក្សា​បន្ថែម​ពី​គន្លឹះ​សំខាន់​ៗ​មុននឹង​ចាប់ផ្តើម​ក្នុង​វិ​ស័​យ​នេះ​។​ ​ជាក់ស្តែង​ ​ខ្សែភាពយន្ត​ក្រោម​ចំណងជើង​ថា​ ​«​ប៊ូ​ឌី​ញ​ស​»​ ​ជា​ស្នាដៃ​ផលិតករ​ខ្មែរ​ ​លោក​ ​កា​វិច​ ​នាង​ ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​មានការ​ពេញ​និយម​ទស្សនា​ដាច់គេ​នា​ប៉ែក​អឺរ៉ុប​ ​និង​មានការ​បញ្ចាំង​តាម​រោង​ភាពយន្ត​មួយ​ចំនួន​ស្ថិតនៅ​ប៉ែក​អាស៊ី​ជាដើម​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​ផលិតករ​ខ្មែរ​មួយ​រូប​ទៀត​ដែល​ទើប​ទទួល​បាន​ពានរង្វាន់​លើ​ខ្សែភាពយន្ត​ខ្លី​ក្រោម​ចំណងជើង​ថា​ ​«​ថ្ងៃរះ​ក្នុង​ចិត្ត​»​ ​ដូច្នេះ​ ​តើ​មាន​មូលហេតុ​ ​និង​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ខ្សែភាពយន្ត​ខ្លី​នេះ​ទទួល​ពានរង្វាន់​?

​            ជំនួប​ជាមួយនឹង​ ​ផលិតករ​ ​សាន​ ​ដា​ណិ​ច​ ​ម្ចាស់​ខ្សែភាពយន្ត​ខ្លី​មាន​ស្រុកកំណើត​ ​ខេត្ត​បាត់​ដំបង​ ​ជា​ផលិតករ​ស្រី​មួយ​រូប​ដែល​មាន​បទពិសោធន៍​ជាច្រើន​ទាក់ទង​នឹង​សង្វាក់​ផលិតកម្ម​នៃ​ការ​ផលិត​ខ្សែភាពយន្ត​។​ ​នៅ​អំឡុង​ឆ្នាំ​ ​២​០​១​៥​ ​ផលិតករ​រូប​នេះ​បាន​ចាប់ផ្តើម​ប្រឡូក​នឹង​វិ​ស័​យ​ខ្សែភាពយន្ត​ផ្ទុយពី​ចំណេះ​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​ ​តួយ៉ាង​ ​ដា​ណិ​ច​ ​បាន​ចូលរួម​ចាប់ផ្តើម​ធ្វើការ​យ៉ាង​ល្អិតល្អន់​ជាមួយនឹង​ ​Ant​i​-​Archive​ របស់​គម្រោង​ខ្សែភាពយន្ត​ធំ​ៗ​ ​តួយ៉ាង​ ​ជា​ជំនួយ​ការ​ផ្នែក​តួសំដែង​ ​និង​ជា​ជំនួយ​ការ​នាយក​ផលិតកម្ម​នៃ​ខ្សែភាពយន្ត​កោះ​ពេជ្រ​ (​Diamond​ ​Island​) ​ផង​ដែរ​។​ ​បន្ទាប់ពី​ប្រឡូក​ក្នុង​វិ​ស័​យ​ខ្សែភាពយន្ត​បាន​មួយ​រយៈ​ ផលិតករ​ ​ដា​ណិ​ច​ ​ចាប់ផ្តើម​គ្រោង​គម្រោង​របស់​ខ្លួន​ដែល​ជា​ស្នាដៃ​ដំបូងបង្អស់​មាន​ចំណងជើង​ថា​ «​មួយលាន​ឆ្នាំ​»​ ​ជា​ភាសា​ឡាតាំង​ ​A​ ​Million​ ​Year​s ​ហើយ​ខ្សែភាពយន្ត​ខ្លី​នេះ​ដែរ​ ​បាន​ចាក់​បញ្ចាំង​ផ្លូវការ​អំឡុង​ឆ្នាំ​ ​២​០​១​៨​ ​លើក​ដំបូងបង្អស់​នៅ​ក្នុង​រោងភាពយន្ត​មួយ​កន្លែង​ ​ស្ថិត​ក្នុង​ទីក្រុង​ប៊ូ​សាន​ ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។​ ​ខ្សែភាពយន្ត​ខ្លី​ដែល​មាន​រយៈពេល​២​១​នាទី​ ​បាន​បន្ត​ការ​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​ល្បី​ៗ​ជាច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​ ​រហូត​ទ​ទូល​បាន​ពានរង្វាន់​ជា​ខ្សែភាពយន្ត​ខ្លី​ល្អឯក​ប្រចាំ​អាស៊ី​អាគ្នេយ៍​ ​នៃ​ប្រទេស​សិង្ហបុរី​ ​ក្នុង​ឆ្នាំ​២​០​១​៨​ ​និង​ពានរង្វាន់​ ​T​h​e​ ​Art​e​ ​Award​ ​ក្នុង​កម្មវិធី​ Kur​z​film​ ​Ham​bur​g​ ​ក្នុង​ឆ្នាំ២០១៩​ ​ជាដើម​ផង​ដែរ​។​

            ថ្វី​ដ្បិតតែ​ ​«​មួយលាន​ឆ្នាំ​»​ ​ជា​ស្នាដៃ​ដំបូង​របស់​ផលិតករ​ ​ដា​ណិ​ច​ ​ក៏​ពិតមែន​ ​ប៉ុន្តែ​ខ្សែភាពយន្ត​ខ្លី​នេះ​បាន​ទទួល​ពានរង្វាន់​ ​និង​មាន​ប្រជាប្រិយភាព​បំផុត​រហូតមកដល់​បច្ចុប្បន្ន​។​ ​យ៉ាងណាមិញ​ ​ក្រោយ​ពី​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ជាលើកដំបូង​ ​ផលិតករ​ ​ដា​ណិ​ច​ ​ក៏បាន​បន្ត​ការ​ផលិត​ខ្សែភាពយន្ត​ខ្លី​មួយទៀត​ដែល​មាន​ចំណងជើង​ថា​ ​«​ថ្ងៃរះ​ក្នុង​ចិត្ត​»​ ​ជា​ភាសា​ឡាតាំង​ ​«​Sunrise​ ​in​ ​M​y​ ​Mind​»​ ​ដែល​ចាប់ផ្តើម​ចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត​លំដាប់​អន្តរជាតិ​ក្នុង​ទីក្រុង​ប៊ូ​សាន​ ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ខែ​តុលា​ ​ឆ្នាំ២០២០​ ​កន្លងទៅ​។​ ខ្សែភាពយន្ត​ខ្លី​ ​«​ថ្ងៃរះ​ក្នុង​ចិត្ត​»​ ​មាន​រយៈពេល​១​៤​នាទី​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ស្ត្រី​ម្នាក់​ធ្វើការ​ក្នុង​សា​ឡ​ន​មាន​ក្តី​ស្រមៃ​ខ្ពស់​ ​ក៏ប៉ុន្តែ​នាង​មិន​អាច​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​បាន​ក៏​ព្រោះតែ​បរិ​បទ​សង្គម​ ​រួម​ទាំង​កត្តា​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បង្ខំឲ្យ​នាង​បន្ត​ការងារ​នៅ​ក្នុង​សា​ឡ​ន​ ​ដើម្បី​ចិញ្ចឹមជីវិត​សម្រាប់​ការរស់នៅ​សព្វថ្ងៃ​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​ផលិតករ​ ​ដា​ណិ​ច​ ​បាន​សង្កត់ធ្ងន់​ថា​ ​«​ថ្ងៃរះ​ក្នុង​ចិត្ត​»​ ​គឺជា​ការ​បង្ហាញ​ពី​ក្តី​ស្រមៃ​របស់​មនុស្សម្នាក់​ៗ​ដែល​សុទ្ធតែ​មាន​ក្តី​ស្រមៃ​យ៉ាង​មុតមាំ​ដក់​ក្នុង​ចិត្ត​រៀងៗខ្លួន​ ​ក៏ប៉ុន្តែ​មិន​អាច​មានឱកាស​អាច​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​បាន​ដោយសារតែ​កាលៈទេសៈ​បាន​បង្ខំឲ្យ​ជ្រើសរើស​ផ្លូវ​មួយ​ដែល​យើង​ត្រូវតែ​ត្រាប់តាម​។​

Image Courtesy: ANTI-ARCHIVE

            គួរ​បញ្ជាក់​ផង​ដែរ​ ​«​ថ្ងៃរះ​ក្នុង​ចិត្ត​»​ ​ឬ​ ​Sunrise​ ​in​ ​M​y​ ​Mind​ ​បាន​ចំណាយ​ពេល​រយៈពេល​ជិត​មួយ​ឆ្នាំ​ក្នុង​ការ​ផលិត​ដែល​បាន​ទទួល​ពានរង្វាន់​ការ​ប្រកួត​ខ្សែភាពយន្ត​ខ្លី​ៗ​លំដាប់​អន្តរជាតិ​ជាច្រើន​កម្មវិធី​ដូចជា​៖​ ​ការ​ប្រកួត​ក្នុង​កម្មវិធី​ ​WIDE​ ​ANGLE​ ​នៅ​ទីក្រុង​ប៊ូ​សាន​ ​ឆ្នាំ​២​០​២​០​ ​កម្មវិធី​ ​EUROPEAN​ ​PREMIER​E​ - ​BERLIN​ ​CRITIC​S' ​WEEK​ ​ប្រចាំ​ឆ្នាំ២០២១​ ​និង​ ​NORTH AMERICA​N ​PREMIER​E​ - ​COMPETITION​ - ​FESTIVAL​ ​D​U ​NO​U​V​E​A​U ​CINEMA​ ​ប្រចាំ​ឆ្នាំ​២​០​២​១​ ​ផង​ដែរ​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS