×

យុវតី​ ​ឌី​ ​បញ្ញា​វិ​មាលា​ ​បង្ហើប​ពី​ចំណុច​សំខាន់​ៗ​ដែល​ត្រូវ​ត្រៀម​ក្នុង​ការ​ប្រកួត​ ​Miss​ ​Teen​ ​International​

NEWS 2 months ago
 
 

​          Miss​ ​Teen​ ​International​ ​Cam​bo​d​i​a​ ​គឺជា​កម្មវិធី​ប្រកួត​សម្រស់​ ​និង​សមត្ថភាព​មួយ​ទើប​ធ្វើឡើង​ដំបូង​នៅ​កម្ពុជា​ដែល​ផ្តោត​លើ​យុវតី​វ័យ​ចាប់ពី​ ​១​៤​ឆ្នាំ​ ​ដល់​១​៩​ឆ្នាំ​។​ ​ជាក់ស្តែង​ ​កម្មវិធី​នេះ​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ដែល​មាន​ទាំង​រូប​សម្រស់​ ​សមត្ថភាព​ ​រួម​ទាំង​ភាព​ក្លាហាន​នោះ​គឺ​ ​កញ្ញា​ ​ឌី​ ​បញ្ញា​វិ​មាលា​។​ ​ជា​ការ​អបអរ​ចំពោះ​ការ​តំណាង​ឲ្យ​ប្រទេស​ទៅ​ប្រកួត​នៅ​លើឆាក អន្តរជាតិ​ ​សូវ​រី​ន​ ​បាន​ជំនួប​ ​និង​ធ្វើ​បទសម្ភាសន៍​អំពី​ចំណាប់អារម្មណ៍​ ​ក៏ដូចជា​ការ​ត្រៀម​ខ្លួន​របស់​កញ្ញា​ដូច​ខាងក្រោម​។​

          ​សម្តី​រួសរាយ​លាយឡំ​ស្នាម​ញញឹម​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ ​កញ្ញា​ ​ឌី​ ​បញ្ញា​វិ​មាលា​ ​បាន​បង្ហើប​ពី​អារម្មណ៍​រំភើប​មិនទាន់​បាត់​នៅឡើយ​ថា​ “​ខ្ញុំ​ពិតជា​រំភើប​ ​និង​សប្បាយចិត្ត​មែនទែន​ ​ដែល​បាន​ក្លាយ​ជា​ម្ចាស់​មកុដ​កម្មវិធី​ ​Miss​ ​Teen​ ​International​ ​Cam​bo​d​i​a​ 2021 ​ព្រោះ​នេះ​ជា​លើកទីមួយ​សម្រាប់​រូប​នាងខ្ញុំ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​។​ ​ពិសេស​ទៀត​នោះ​កម្មវិធី​នេះ​ធ្វើឡើង​ជាលើកដំបូង​សម្រាប់​កម្ពុជា​ ​ហើយក៏​ជា​កិត្តិយស​ផង​ដែរ​ដែល​នាងខ្ញុំ​បាន​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​លើឆាកអន្តរជាតិ​។​ ​ហើយ​បើ​និយាយ​ពី​អារម្មណ៍​ដែល​នឹង​ត្រូវ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​វិញ​ទោះបី​វា​ជាលើកដំបូង​សម្រាប់​ខ្ញុំ​ ​តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ភ័យ​ទេ​ ​គឺ​បន់​ឲ្យតែ​ដល់ពេល​ចេញទៅ​ប្រកួត​ឆាប់ៗ​។​” ​កញ្ញា​បាន​បន្ត​ទៀត​ថា​ ​ការ​ប្រកួត​នេះ​គឺ​កញ្ញា​ទទួល​បានការ​លើកទឹកចិត្ត​ពី​ប៉ា​ម៉ាក់​ ​និង​បងប្អូន​ដែល​តែងតែ​ជំរុញ​ដល់​រូប​ប្អូន​ជានិច្ច​។​ ​សម្រាប់​ការ​ត្រៀម​ខ្លួន​ទៅកាន់​ឆាក​អន្តរជាតិ​ ​ម្ចាស់​មកុដ​វ័យ​១​៤​ឆ្នាំ​ ​ក​ម្ពស់​១​,​៦​៧​ម៉ែត្រ​ ​រូប​នេះ​ឲ្យដឹង​ថា​ ​កញ្ញា​បាន​ត្រៀម​ច្រើនយ៉ាង​មិនថា​ ​ការ​ហ្វឹកហាត់​ទៅលើ​ភាសា​ ​ការ​ដើរ​ ​ការ​ត្រៀម​ឆ្លើយ​សំណួរ​ ​ក៏ដូចជា​ការ​ថែរក្សា​សម្រស់​ជាដើម​។​ ​ចំណែក​ឈុត​ត្រៀម​សម្រាប់​ការ​ប្រកួត​វិញ​ ​កញ្ញា​បាន​ត្រៀម​មាន​ទាំង​ ​ឈុត​តំណាង​ជាតិ​១​ឈុត​ ​ឈុត​រាត្រីសមោសរ​២​ឈុត​ ​និង​ឈុត​សម្រាប់​ស្លៀកពាក់​ប្រចាំថ្ងៃ​ជាច្រើន​ឈុត​។​ ​ការ​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ​កម្មវិធី​ ​Miss​ ​Teen​ ​International​ ​កញ្ញា​ថា​នឹង​ចេញទៅ​នៅ​ខែ​កក្កដា​ឆ្នាំ​២​០​២​២​ខាងមុខនេះ​។​ ​ការ​ប្រកួត​នឹង​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន​ ​ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ដទៃទៀត​សរុប​ប្រមាណ​៣​០​ប្រទេស​។​ ​តាម​ការ​ឲ្យដឹង​ពី​កញ្ញា​ផ្ទាល់​ ​គោលបំណង​នៃ​កម្មវិធី​ ​Miss​ ​Teen​ ​International​ ​នេះ​ផង​ដែរ​គឺ​ចង់​ជំរុញ​ឲ្យ​យុវតី​ទាំងអស់​មាន​ភាព​ក្លាហាន​ ​និង​ហ៊ាន​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន​។​

          ​បច្ចុប្បន្ន​ ​ម្ចាស់​តំណែង​ ​Miss​ ​Teen​ ​International​ ​Cam​bo​d​i​a​ 2021 ​កញ្ញា​ ​ឌី​ ​បញ្ញា​វិ​មាលា​ ​គឺជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី​៩​នៃ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ ​រាជធានី​ភ្នំពេញ​។​ ​កញ្ញា​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​មាន​ឪពុក​ម្តាយ​ជា​អាជីវករ​។​ ​កញ្ញា​ជា​កូនពៅ​នៅក្នុងចំណោម​បងប្អូន​៤​នាក់​។​ ​យ៉ាងណាមិញ​តាមរយៈ​ ​សូវ​រី​ន​ ​កញ្ញា​បាន​ផ្តាំផ្ញើ​ដែរ​ថា​ “​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ដល់​រូប​នាងខ្ញុំ​ ​តាំងពី​ចាប់ផ្តើម​ការ​ប្រកួត​រហូត​មកដល់ពេលនេះ​។​ ​ខ្ញុំ​សង្ឃឹម​ថា​ពួកគាត់​នៅតែ​បន្ត​គាំទ្រ​ដល់​រូប​នាងខ្ញុំ​ ​និង​វិ​ស័យ​បវរកញ្ញា​ទាំងអស់​”​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​
 


SUGGESTIONS