×

លោក​ ​«​លឿម​ ​ឡ​ន​»​ ​បង្កើត​ស្នាដៃ​ដ៏​អាថ៌កំបាំង​ទាក់ទង​នឹង​បញ្ហា​ធម្មជាតិ​

NEWS 2 years ago
 
 

            នៅ​ល្ងាច​ថ្ងៃ​ទី​២​៤​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ស្ថិតនៅ​វិចិត្រសាល​ ​«​សាល​សិល្បៈ​»​ ​បាន​រៀបចំ​កា​រដាក់​តាំង​ពិព័រណ៍​រូបថត​ចំនួន​ ​១​៥​ ​សន្លឹក​ដែល​ជា​ស្នាដៃ​របស់​សិល្បករ​ ​លឿម​ ​ឡ​ន​ ​មកពី​ខេត្ត​បាត់​ដំបង​។​ ​ពី​រូបថត​មួយ​សន្លឹក​ទៅ​មួយ​សន្លឹក​នោះ​ ​គេ​សង្កេតឃើញ​ថា​វិចិត្រករ​រូប​នេះ​បាន​ប្រើប្រាស់​ទឹកកក​ជំនួស​ដោយ​ការប្រើប្រាស់​ផ្ទាំង​ក្រណាត់​ ​ដើម្បី​បង្កើត​បានជា​រូបថត​គំនូរ​សិល្បៈ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ ​និង​ប្លែកភ្នែក​ផង​ដែរ​។​ ​ជាក់ស្តែង​ ​សិល្បករ​បានឲ្យ​ដឹង​ថា​ការប្រើប្រាស់​ទឹក​ថ្នាំ​នេះ​ត្រូវ​ចំណាយ​រយៈពេល​ ​៦​ម៉ោង​ ​ទៅ​ ​៨​ម៉ោង​ ​ដែល​ត្រូវការ​ដាក់​វា​ឲ្យ​ស្ងួត​ដោយ​ខ្យល់អាកាស​ធម្មជាតិ​ ​ដើម្បី​ធ្វើឲ្យ​ផ្ទាំង​ទឹកកក​ដែល​បាន​ប្រើ​ទឹក​ថ្នាំ​នោះ​លេចចេញ​ជា​រូបរាង​។​ ​យ៉ាងណាមិញ​ ​សិល្បករ​ ​លឿម​ ​ឡ​ន​ ​បាន​បង្ហាញ​ថា​ ​«​រូបថត​ដែល​ខ្ញុំ​បាន​ដាក់​តាំង​ពិព័រណ៍​នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​ចងចាំ​របស់​ខ្ញុំ​។​ ​ដំបូង​នោះ​ ​ខ្ញុំ​មាន​សំណួរ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ធម្មជាតិ​ដូចជា​៖​ ​តើ​យើង​ជា​នរណា​? ​តើ​យើង​កើតមក​ពី​ធាតុផ្សំ​អ្វីខ្លះ​? ​ហេតុដូច្នេះ​ ​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​វា​ឡើង​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ឆ្លុះបញ្ចាំង​ពី​អ្វី​ទាំងអស់​នោះ​។​»​

            ជាចុងក្រោយ​ ​សិល្បករ​មកពី​ខេត្ត​បាត់​ដំបង​រូប​នេះ​ក៏បាន​ត្រៀម​នឹង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ជាបន្តបន្ទាប់​ដែល​ទាក់ទង​នឹង​ស្នាដៃ​របស់​ខ្លួន​ ​ដើម្បី​ជា​ការ​ចែករំលែក​បទពិសោធន៍​ទាក់ទង​នឹង​ជីវភាពរស់នៅ​របស់​ខ្លួន​តាមរយៈ​សិល្បៈគំនូរ​ទឹកកក​ ​និង​ចំណេះ​ជំនាញ​ផ្សេងៗ​សម្រាប់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោកអ្នក​ក៏​អាច​ចូល​ទស្សនាការ​ដាក់​តាំង​គំនូរ​រូបថត​ដែល​ជា​ស្នាដៃ​របស់​លោក​ ​លឿម​ ​ឡ​ន​ ​ដោយ​ឥត​គិតថ្លៃ​ ​ស្ថិតនៅ​សាល​សិល្បៈ (​T​h​e​ ​Gall​e​r​i​s​t​) ​ជា​រៀងរាល់ថ្ងៃ​អង្គារ​ ​រហូតដល់​ថ្ងៃអាទិត្យ​ ​ពី​ម៉ោង​ ​៨​ព្រឹក​ ​ដល់ម៉ោង​ ​៧​ល្ងាច​៕​

Article by PAN SIVLY


SUGGESTIONS