«Re-Made In Cambodia» រៀបចំកម្មវិធីពិព័រណ៍រូបថតនៅមជ្ឈមណ្ឌល Meta House
NEWS 12 months ago កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ស្ថិតនៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ (Meta House) មានការរៀបចំការតាំងពិព័រណ៍រូបថតម៉ូដសម្លៀកបំពាក់ហ្វេហ្សិនកែច្នៃឡើងវិញរៀបចំឡើងដោយ Re-Made In Cambodia (RMIC) ដែលជាគម្រោងបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាជនកម្ពុជាឲ្យងាកមកប្រើប្រាស់សម្ភារអាចកែច្នៃឡើងវិញ ក៏ដូចជាសារអប់រំដ៏សំខាន់មួយដែលលើកទឹកចិត្តដល់ពួកគេចូលរួមចំណែកការពារបរិស្ថានថែមទៀត។ ទន្ទឹមនឹងការតាំងពិព័រណ៍នេះ ឃើញថាមានការចូលរួមពីអ្នកច្នៃម៉ូដហ្វេហ្សិនចំនួន៧ក្រុមផ្សេងគ្នាក្នុងនោះមានដូចជា៖ A.N.D, The Ero Café, Raffles International College Phnom Penh, Daughter of Cambodia, Phnom Penh International Institute of the Arts (PPIIA), DOMLEI និង Modern Ethnic Design Center (MEDC) ជាដើមផងដែរ។
គួរជម្រាបផងដែរថា លោកអ្នកអាចចូលរួមទស្សនាពិព័រណ៍រូបថតម៉ូដសម្លៀកបំពាក់ហ្វេហ្សិនកែច្នៃឡើងវិញនេះដោយសេរីដែលមានរយៈពេលចំនួន២សប្តាហ៍ ពោល ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ រីឯ ការដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់កែច្នៃដែលដាក់បង្ហាញទាំងអស់នឹងប្រារព្ធឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅ Friends Future Factory (F3) ចាប់ពីម៉ោងល្ងាច៤ល្ងាច រហូតដល់ម៉ោង ៩ និង៣០នាទីយប់៕
Article by PAN SIVLY