×

ការ​តាំង​ពិព័រណ៍​គំនូរ​ ​«​ធាតុ​នៃ​ផ្កាឈូក​»​ ​របស់​វិចិត្រករ​ខេត្ត​សៀមរាប​ ​ព្រហ្ម​ ​ពន្លឺ​

NEWS 11 months ago
 
 

           ​ផ្ទាំង​គំនូរជីវចល​ ​ឬ​ ​Past​i​c​h​e​ ​ចំនួន​១​៨​ផ្ទាំង​ដាក់​តាំង​ជា​សាធារណៈ​រយៈពេល​២​ខែ​ ​ចាប់ពី​ថ្ងៃ​ទី​៦​ ​ខែ​ឧសភា​ ​រហូត​ទៅដល់​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​។​ ​ចំពោះ​កម្មវិធី​នេះ​ ​មហាជន​អាច​ចូលរួម​ដោយសេរី​ចាប់ពី​ម៉ោង​ ​១​២​:​០​០​ថ្ងៃត្រង់​ ​រហូតដល់​ម៉ោង​ ​៤​:​០​០​រសៀល​ ​ក្នុង​វិចិត្រសាល​សិល្បៈ ​ស្ថិតនៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ (​SO​FIT​E​L​ ​P​H​NO​M​ ​P​E​N​H​ ​P​H​OK​E​E​T​T​R​A​) ​បាន​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ ​ឆ្លុះបញ្ចាំង​អំពី​វីរភាព​ ​ភាព​ឆ្លាតវៃ​ ​និង​ភាព​ប៉ិនប្រសប់​របស់​វិចិត្រករ​ខ្មែរ​មួយ​រូប​ដែល​សព្វថ្ងៃ​ជា​សិល្បករ​ឯក​ ​រាជ្យ​។​

          ​ក្រោម​ស្នាដៃ​ដ៏​ត្រចះត្រចង់​របស់​វិចិត្រករ​ខ្មែរ​មាន​ឈាមជ័រ​ជា​អ្នក​ខេត្ត​សៀមរាប​ ​លោក​ ​ព្រហ្ម​ ​ពន្លឺ​ ​ជា​អតីត​គ្រូបង្រៀន​គំនូរ​ ​នៅ​សាលា​ “​អង្គការ​ពន្លឺ​ធម្មជាតិ​នៃ​កម្ពុជា​” ​បានឲ្យ​ដឹងផង​ដែរ​ថា​ ​គំនូរ​ពី​មួយ​ផ្ទាំង​ទៅ​មួយ​ផ្ទាំង​ទៀត​ជា​ការ​គូរ​ឡើង​ដោយ​ភាព​ស្រមើ​ស្រមៃ​ ​ពោរពេញ​ទៅ​ដោយ​ការ​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ ​ដោយ​បង្ហាញ​ពី​ខ្សែ​ជីវិត​របស់​លោក​ផ្ទាល់​តែម្ដង​ “​រូប​នីមួយៗ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​ ​ប្រសិនជា​អ្នក​ស្វែងយល់​អំពី​បច្ចេកទេស​ ​និង​អត្ថន័យ​របស់​រូប​នីមួយៗ​”​។​ ​ផ្ទាំង​គំនូរ​នីមួយៗ​ ​មិន​ត្រឹមតែ​បាន​បង្ហើប​ពី​ប្រវត្តិរូប​សង្ខេប​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​ជីវភាព​របស់​លោក​តែប៉ុណ្ណោះ​ទេ​ ​ក៏ប៉ុន្តែ​វា​បាន​ស្ដែង​ឲ្យ​ឃើញ​នូវ​បច្ចេកទេស​នៃ​ការ​គូរ​ដូចជា​ ​ការ​បៀក​ពណ៌​ចេញ​ជា​រូប​ផ្កាឈូក​ ​ដែល​ជា​ការ​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​លោក​ ​ព្រោះ​លោក​គិតថា​ ​ផ្កាឈូក​ដុះ​ចេញពី​ ​ដី​ ​ទឹក​ ​ខ្យល់​ ​និង​ភ្លើង​ ​ដែល​មាន​អត្ថន័យ​ដូច​ទៅ​នឹង​ជីវិត​របស់​លោក​ដែរ​ (​ផ្អែម​ ​ល្វីង​ ​ជូរ​ ​ចត់​)​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​ផ្កាឈូក​ ​ជា​ផ្កា​ដែល​មាន​គុណប្រយោជន៍​ខ្ពស់​នៃ​ប្រជាកសិករ​ខ្មែរ​ ​មិនថា​មើម​ ​ដើម​ ​ស្លឹក​ ​ផ្កា​ ​នោះ​ទេ​ ​សូម្បីតែ​ផ្លែ​របស់​វាក​៏​មានប្រយោជន៍​ចំពោះ​រាងកាយ​ផង​ដែរ​។​ ​មួយវិញទៀត​ ​លោក​គិតថា​សិល្បករ​នីមួយៗ​តែងតែ​មាន​អត្តសញ្ញាណ​របស់​ខ្លួន​រៀងៗខ្លួន​ ​ទើប​លោក​បង្កើត​វា​ឡើង​។​

​​​​          ​ការ​តាំង​ពិព័រណ៍​ថ្មី​របស់​គាត់​បង្ហាញ​ពី​ធាតុ​ទាំងបួន​នៃ​ធម្មជាតិ​ ​ដែល​យកលំនាំ​ពី​ផ្កាឈូក​ ​នៅ​យុគ​សម័យ​សិល្បៈ “​Water​ ​L​i​lie​s” ​របស់​ C​laud​e​ ​M​one​t​។​ ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​រយៈពេល​២​ខែ​ដែល​នឹង​ដាក់​តាំង​បង្ហាញ​នូវ​ផ្ទាំង​គំនូរ​នេះ​នឹង​មាន​កម្មវិធី​ជាច្រើន​ទៀត​អម​ជាមួយ​។​ ​សូម​រង់ចាំ​តាមដាន​នៅ​លើ​ហ្វេសប៊ុក​ផេ​ក​របស់​សណ្ឋាគារ​ ​So​fit​e​l​ ​P​h​no​m​ ​P​e​n​h​ ​P​h​ok​e​e​t​h​r​a​ ​និង​TRIBE​ ​Cam​bo​d​i​a​ ​ទាំងអស់គ្នា​៕​

Article Ni Channika


SUGGESTIONS