LACOSTE x NETFLIX បានសហការរួមគ្នាបញ្ចេញខូឡិកហ្សិនថ្មី គួរឲ្យចាប់អារម្មណ៍
NEWS 2 weeks agoជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងរំភើបក្រោយ Netflix និង Lacoste បានកំពុងសហការរួមគ្នាប្រកបដោយភាពច្នៃប្រតិដ្ឋក្នុងការបញ្ចេញនូវខូឡិកហ្សិនថ្មី ដែលអបអរចក្រវាលដ៏អស្ចារ្យមួយចំនួននៃភាពយន្តភាគដែលជាទីពេញនិយមបំផុតរួមមាន Stranger Things, Bridgerton, Lupin, Money Heist, The Witcher, Sex Education, Shadow & Bone រួមនិង Elite។ ទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រីករាយ នៅពេលដែលម៉ាកយីហោម៉ូដសម្លៀកបំពាក់លំដាប់អន្តរជាតិដ៏ល្បី និងក្រុមហ៊ុនភាពយន្តកម្សាន្តបានសហការគ្នាដើម្បីផ្សារភ្ជាប់ទៅដល់អ្នកគាំទ្រក្នុងទម្រង់ទំនោរនិយមថ្មីមួយសម្រាប់ពួកគេ។
ចំពោះសម្លៀកបំពាក់Lacoste ដ៏ល្បីល្បាញរួមមាន អាវប៉ូឡូ អាវសាច់ចាក់ ឈុតអាវខោជើងវែង និងសម្លៀកបំពាក់ជាច្រើនទៀត ត្រូវបានច្នៃប្រតិដ្ឋឡើងវិញដោយដកស្រង់ចាប់តាំងពីភព Upside Down រហូតដល់វិទ្យាល័យ Las Encinas ជាដើម ដែលសុទ្ធសឹងតែផ្អែកលើភាពយន្តភាគរបស់ Netflix ដែលអ្នកគាំទ្រមានការនិយមចូលចិត្ត។
A COLLECTION FOR ALL
ការភ្ជាប់វប្បធម៌ទៅនឹងវប្បធម៌ ក្រុមហ៊ុន Netflix បានផ្តល់សិទ្ធសេរីភាពយ៉ាងពេញលេញ ឱ្យម៉ាកយីហោមួយផ្សេងទៀតដើម្បីធ្វើការច្នៃប្រតិដ្ឋនៃភាពយន្តល្បីៗមួយចំនួនរបស់ខ្លួន ដោយត្រូវបានជ្រើសរើសតាមរយៈគុណតម្លៃ និងភាពសម្បូរបែប និងចម្រុះនៃទស្សនិកជន ភាពយន្តទាំងប្រាំបីនោះគឺ Stranger Things, Bridgerton, Lupin, Money Heist, The Witcher, Sex Education, Shadow & Bone និង Elite។ ខូឡិកហ្សិននេះនឹងតម្រូវចិត្តអ្នកចូលចិត្តភាពយន្តដំណើរផ្សងព្រេង អ្នកគាំទ្រភាពយន្តស្នេហា ភាពយន្តយុវវ័យ និងអ្នកដែលចូលចិត្តភាពយន្តបែបប្រតិដ្ឋជាដើម។
“យើងមានសេចក្តីរំភើប និងរីករាយចំពោះកិច្ចសហការនេះ ដែលនាំឲ្យមានការជួបគ្នាដ៏ពិសេសមួយរវាងពិភពទាំងពីរ រួមនឹងការច្នៃប្រតិដ្ឋ និងការបង្កើតថ្មីរបស់យើងទាំងពីរ ដែលសុទ្ធសឹងតែមានថាមពលដែលមិនអាចប្រៀបផ្ទឹមបានក្នុងការប្រមូលផ្តុំសហគមន៍ ឬមនុស្សមកពីគ្រប់មជ្ឈដ្ឋាន។ ខូឡិកហ្សិនដែលកើតចេញពីកិច្ចសហការនេះ គឺតំណាងនៃការជួបគ្នាដ៏មានឥទ្ធិពល រវាងអត្តសញ្ញាណ ឥទ្ធិពល និងចំណេះដឹងរៀងៗខ្លួន។” Catherine Spindler, Lacoste Deputy CEO បានលើកឡើង។
លោក Josh Simon, VP, Consumer Products នៃក្រុមហ៊ុន Netflix បាននិយាយថា “យើងគិតថាផលិតផលអាចជាមធ្យោបាយដ៏មានឥទ្ធិពលមួយសម្រាប់ការនិទានតំណាលរឿង រីឯការចាប់ដៃគូជាមួយ Lacoste បង្ហាញពីឱកាសពិសេសមួយក្នុងការច្របាច់បញ្ចូលគ្នានូវពិភពម៉ូដហ្វេហ្សិន និងការកម្សាន្តរួមបញ្ចូលគ្នា។ ខូឡិកហ្សិននេះ គឺជាវិធីដ៏ទាក់ទាញ និងប្រកបដោយភាពច្នៃប្រតិដ្ឋថ្មីសម្រាប់អ្នកគាំទ្រ ដើម្បីបង្ហាញពីក្ដីស្រឡាញ់របស់ពួកគេចំពោះសាច់រឿង និងតួអង្គនៅក្នុងសាច់រឿងដែលពួកគេចូលចិត្ត។”
A COLLECTION OF ICONS
សម្លៀកបំពាក់ជាច្រើនប្រភេទ សម្រាប់នារី និងបុរសដ៏ល្បីល្បាញរបស់ Lacoste ត្រូវបានច្នៃឡើងវិញដោយចក្រវាលនៃភាពយន្តទាំងប្រាំបី។ អាវប៉ូឡូ មួក អាវយឺតសាច់ចាក់ និងឈុតខោអាវជើងវែង គឺជាផ្នែកនៃខូឡិកហ្សិនថ្មីនេះ មានលក្ខណនៃការរួមបញ្ចូលកីឡាផង និងម៉ូដហ្វេហ្សិនផង។ សម្រាប់កិច្ចសហការនេះ រូបសត្វក្រពើដែលតំណាងរបស់ម៉ាកយីហោ Lacoste បានស្លៀកនូវសម្លៀកបំពាក់របស់តួអង្គ Netflix ដែលត្រូវបានប៉ាក់ឬបោះពុម្ពលើគ្រប់ឈុតទាំងអស់។ សម្រាប់រឿង Stranger Things មុខរបស់សត្វក្រពើ បានផ្លាស់ប្តូរទៅជា Demogorgon ដែលពិតជាគួរឲ្យចាប់អារម្មណ៍។ ដោយឡែកចំពោះម្ចាស់ក្សតិយ៍ Charlotte នៃភាពយន្តភាគ Bridgerton សត្វក្រពើបានពាក់សក់ធំ។ ចំណែកឈុតផ្សេងៗទៀត ត្រូវបានតុបតែងយ៉ាងពាសពេញជាមួយនឹងការបោះពុម្ពបែប Toile de Jouy ដោយមានសត្វក្រពើក្លែងខ្លួនក្នុងអត្តសញ្ញាណជាតួអង្គនានា។ Must-wear collection នេះផ្តល់ឲ្យអ្នកគាំទ្រនូវឱកាស ដើម្បីបញ្ចូលសេចក្តីស្រឡាញ់រវាងកម្មវិធីភាពយន្ត និងម៉ាកសម្លៀកបំពាក់ដែលពួកគេចូលចិត្ត ជាមួយនឹងស្ទាយ៍ផ្ទាល់ខ្លួនរបស់ពួកគេ។
FROM THE SMALL SCREEN TO REAL LIFE
ជាផ្នែកមួយនៃកិច្ចសហការនេះ វីដេអូផ្សព្វផ្សាយត្រូវបានបង្កើតឡើងដែលបង្ហាញពីសត្វក្រពើនៅក្នុងពិភពលោកដែលលាយឡំ Lacoste ជាមួយនឹងចក្រវាលនៃកម្មវិធីភាពយន្ត Netflix ផ្សេងៗ។ សម្លៀកបំពាក់ទាំងនេះនឹងត្រូវបានដាក់តាំងបង្ហាញនៅហាង Lacoste ជុំវិញពិភពលោក។
លោកអ្នកអាចស្វែងរកខូឡិកហ្សិន Lacoste x Netflix បានដែលមានលក់នៅហាង Lacoste មានទីតាំងសាខាថ្មីស្ថិតនៅក្នុងផ្សារទេំនើប ជីបម៉ុង មេហ្គាម៉ល ២៧១ ជាន់ផ្ទាល់ដី នៃរាជធានីភ្នំពេញ៕
Advertising Article