«The World of Muoy Chorm» បង្ហាញស្នាដៃច្នៃម៉ូដទាំង២៥ឈុតសម្រាប់សាធារណៈជនទស្សនា
NEWS 2 weeks agoកាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កន្លងផុតទៅថ្មីៗនេះ កម្មវិធីដើរបង្ហាញម៉ូដក្រោមប្រធានបទ «The World of Muoy Chorm» ត្រូវបានរៀបចំឡើងស្ថិតនៅទីតាំង Friends Furfures Factory (F3)។ ព្រឹត្តិការណ៍បង្ហាញម៉ូដនេះដែរ គឺជាការច្នៃម៉ូដសម្លៀកបំពាក់ឡើងដោយលោក ចោម មួយ ដែលជាម្ចាស់ម៉ាកយីហោក្នុងស្រុកដ៏ល្បីមួយគឺ Muoy Chorm Cambodia ។ មិនតែប៉ុណ្ណោះ សម្រាប់ការបង្ហាញម៉ូដសម្លៀកបំពាក់នេះ ក៏មានបង្ហាញរួមជាមួយនឹងម៉ូដគ្រឿងអលង្ការដែលបានច្នៃឡើងដោយអ្នកស្រី Christine Gautier ដែលជាម្ចាស់ម៉ាកយីហោ Waterlily ផងដែរ។
យ៉ាងណាមិញ ក្នុងព្រឹត្តិការណ៍នេះ យើងសង្កេតឃើញថា មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះកររួមមាន អ្នកច្នៃម៉ូដ តារាបង្ហាញម៉ូដ សិល្បករ និងមហាជនទូទៅផងដែរ។
គួរជម្រាបដែរថា ក្រោយការបញ្ចប់ព្រឹត្តិការណ៍បង្ហាញម៉ូដនេះ ពិព័រណ៍បង្ហាញស្នាដៃការច្នៃម៉ូដសម្លៀកបំពាក់ចំនួន២៥ឈុត ដែលបានធ្វើឡើងយ៉ាងសម្រិតសម្រាំងរបស់លោក ចោម មួយ នឹងត្រូវបានដាក់តាំងបង្ហាញជូនសាធារណៈជនចូលរួមទស្សនាចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅទីតាំង Friends Furfures Factory (F3) ៕
Article by SOUNG SOKSAN