×

កា​រដាក់​លក់​ជា​ផ្លូវការ​នៃ​ខូឡិ​ក​ហ្សិ​ន​ ​«​Bud​xJ​P​»​ ​ក្នុង​យុទ្ធនាការ​ថ្មី​ ​«​ជំហាន​មួយ​នេះ​ ​សម្រាប់​អ្នក​ដែល​ហ៊ាន​ដើរ​»​

NEWS 3 months ago
 
 

           អ្វី​ដែល​អ្នក​ទាំងអស់គ្នា​បាន​ទន្ទឹង​រង់ចាំ​ពេលនេះ​បាន​មកដល់​​​ហើយ​នូវ​កា​រដាក់​លក់​ជា​ផ្លូវការ​នៃ​ខូឡិ​ក​ហ្សិ​ន​ ​«​Bud​xJ​P​»​ ​ដែល​ត្រូវ​បាន​ច្នៃ​ឡើង​យ៉ាង​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ពី​អ្នក​រចនា​ម៉ូត​វ័យក្មេង​ ​គឺ​លោក​ ​អេង​ ​ជុំ​បញ្ញា​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ស្រា​បៀរ​ ​Bud​w​e​i​s​e​r ​។​ ខូឡិ​ក​ហ្សិ​ន​ ​«​Bud​xJ​P​»​ ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​យុទ្ធនាការ​ថ្មី​គឺ​ ​«​ជំហាន​មួយ​នេះ​ ​សម្រាប់​អ្នក​ដែល​ហ៊ាន​ដើរ​»​ ​ឬ​ជា​ភាសា​អង់គ្លេស​ ​«​T​h​e​ ​Step​ ​I​s ​Yours​ ​To​ ​Take​»​ ​ដែល​ជា​ម៉ូត​ស​ម្លៀ​ក​បំពាក់​បែប​ ​Street​wear​ ​ផ្តល់​នូវ​ភាព​ងាយស្រួល​ ​ភាព​ជឿជាក់​ ​និង​មានទំនុក​ចិត្ត​គ្រប់​ជំហាន​ ​ក៏ដូចជា​សម្រាប់​អ្នក​ដែល​ពេញ​និយម​ការ​ស្លៀកពាក់​បែប​យុវវ័យ​ ​និង​ទាន់សម័យ​។​ ​កាន់តែ​ពិសេស​ជាមួយនឹង​ទូត​សុ​ឆន្ទៈ​របស់​ស្រា​បៀរ​ ​Bud​w​e​i​s​e​r ​ទាំង​៥​រូប​រួម​មាន​ ​តារា​ចម្រៀង​លោក​ ​T​e​n​a​, ​កញ្ញា​ ​M​in​a​, ​លោក​ ​E​n​g​ ​Chum​pan​h​a​, ​លោក​ ​L​y​ S​e​n​g​, ​និង​លោក​ ​M​it​h​ ​Soy​Bad​ ​ក៏បាន​ត្រៀម​រួចរាល់​ជាស្រេច​ក្នុង​ការចូលរួម​ក្នុង​យុទ្ធនាការ​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ​។              

          ​កុំ​រង់ចាំ​ឱ្យ​អស់​ពាក្យ​សង្ស័យ​ ​និង​ភាព​ភ័យខ្លាច​ ​ទើប​ចាប់ផ្ដើម​បោះជំហាន​ទៅមុខ​។​ ​អ្នក​ត្រូវតែ​ហ៊ាន​បញ្ចប់​វា​ដោយ​ភាព​ក្លាហាន​ ​ហើយ​ហ៊ាន​ដើរទៅ​មុខ​ ​ឈោង​ចាប់​ក្ដី​ស្រមៃ​របស់​អ្នក​។​ ​អត្ថន័យ​នៃ​ពាក្យ​ “​ជោគជ័យ​” ​គឺ​ស្ថិតនៅ​លើ​អ្នកជា​អ្នក​កំណត់​ខ្លួនឯង​ផ្ទាល់​។​ ​បន្ត​ធ្វើអ្វី​ដែល​អ្នក​ស្រលាញ់​ ​បន្ត​បង្កើតក្ដី​ស្រមៃ​របស់​អ្នក​ ​ហើយ​ឆ្ពោះទៅ​មុខ​ជានិច្ច​ ​បើ​ទោះ​ជា​វា​ពិបាក​នៅ​ពេល​ដំបូង​ក្តី​។​ ​Bud​w​e​i​s​e​r ​ជឿជាក់​លើ​អ្នក​ ​ពីព្រោះ​អ្នក​បាន​បង្ហាញ​ឱ្យ​យើង​គ្រប់គ្នា​ឃើញ​ថា​ ​អ្នក​មិនបាន​បោះបង់​ក្តី​ស្រមៃ​របស់​អ្នក​ចោល​ឡើយ​។​ ​ជឿជាក់​ថា​អ្នក​អាច​ធ្វើ​បាន​ ​ព្រោះ​ជោគជ័យ​គឺជា​ជំហាន​មួយ​សម្រាប់​អ្នក​ដែល​ហ៊ាន​ដើរ​! ​T​h​e​ ​Step​ ​I​s ​Yours​ ​To​ ​Take​!

          ខូឡិ​ក​ហ្សិ​ន​ដ៏​ទាន់សម័យ​បែប​យុវវ័យ​ ​«​Bud​xJ​P​»​ ​នេះ​ ​លោកអ្នក​អាច​បញ្ជាទិញ​ទុកមុន​(​Pre​ ​Order​)​បាន​តាមរយៈ​តំណ​ភ្ជាប់​ ​h​t​t​p​s://​joint​project​s.x​y​z​ ​៕​

Advertisement Article


SUGGESTIONS