×

PHNOM​ ​PENH​ ​DESIGNER​ ​WEEK​ ​SUMMER​ 2024 ​EDITION​

NEWS 5 months ago
 
 

          កម្មវិធី​ ​Phnom​ ​Penh​ ​Designer​ ​Week​ ​នឹង​វិលត្រឡប់​មក​សារ​ជាថ្មី​នា​ពេល​ខាងមុខនេះ​ ​នៅថ្ងៃទី៣១​ ​ខែ​ឧសភា​ ​និង​ថ្ងៃទី០១​ ​ខែមិថុនា​ ​ឆ្នាំ២០២៤​ ​និង​រៀបចំ​នៅ​ ​Rosewood​ ​Phnom​ ​Penh។​ ​កម្មវិធី​នេះ​ដែរ​នឹង​មានការ​បង្ហាញ​អ្នក​រចនា​ម៉ូត​ស​ម្លៀ​ក​បំពាក់​ទាំង​ ​៩​នាក់​ដ៏​មាន​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ទីក្រុង​ ​ជាមួយនឹង​ទេពកោសល្យ​ដ៏​អស្ចារ្យ។​

          ប្រធាន​បទ​នៃ​ការ​ដើរ​បង្ហាញ​ម៉ូត​នេះ​មានឈ្មោះ​ថា​ “MECHA​-​NATURAL” ​ដែល​ជា​ចលនា​ដ៏​ពិសេស​សម្រាប់​ឆ្នាំ២០២៤​ ​ក្នុង​កម្មវិធី​ដើរ​ម៉ូត​ហើយ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​ច្នៃ​ប្រតិដ្ឋ​ ​ដែល​បំ​ផុសគំនិត​ចេញពី​ ​មេកានិច​ ​និង​ដំណើរការ​ធម្មជាតិ​ ​បរិស្ថាន​ ​នៃ​គំនិត​រចនាបថ​ផ្សេងៗ។​

          សម្រាប់​ការរចនា​ម៉ូត​ ​និង​ភាព​ច្នៃ​ប្រតិដ្ឋ​ស​ម្លៀ​ក​បំពាក់​សម្រាប់​នារី​ដែល​យកមក​បង្ហាញ​គឺ​រួម​មាន​ ​A.N.D, Natacha​ ​Van​, Semurian, ​Phoung​ ​by​ S. ​និង​ ​Alfredo ​Vaez។​

          រូបរាង​ ​Dapper​ ​និង​ម៉ូត​សម្លៀកបំពាក់​សម្រាប់​បុរស​ដែល​បង្ហាញ​ពី​ការ​ច្នៃ​ប្រតិដ្ឋ​របស់​ ​Ambre​ ​Men, Kong​ ​Label, ​Drewe​ ​Taylor ​និង​ ​Don​ ​Protasio។​ ​វា​នឹង​បង្កើត​ភាព​ស្រស់​សង្ហារបស់​បុរស​ ​ទាក់ទាញ​ ​រំភើប​ ​និង​ភ្ញាក់ផ្អើល​។​

          Phnom​ ​Penh​ ​Designer​ ​Week​ ​ផលិត​ដោយ​ ​Fashion​ ​Lab​ ​សហការ​ជាមួយ​ ​Rosewood​ ​Phnom​ ​Penh, ​Minerva tv​ ​និង​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​SOVRIN​ ​Magazine​ ​និង​ Sabay​ ​digital។​

          គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​មាន​២ដង​ក្នុង​មួយឆ្នាំ​នឹង​ផ្ត​ល​ឪកាស​សម្រាប់​អ្នក​រចនា​ម៉ូត​ ​និង​ម៉ាក​យីហោ​ដែល​មាន​គោលបំណង​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​និង​អភិវឌ្ឍ​ទីផ្សារ​ដែល​មានស្រាប់​សម្រាប់​ការ​រីក​ចម្រើន​របស់​ពួកគេ​ក្នុង​វិស័យ៕​


SUGGESTIONS