Kim Soo Hyun បង្ហើបពីហ្វេហ្សិនជាមួយនឹងនាឡិកាដៃស៊េរី “Ocean Star 39”
NEWS 4 months agoជំនួបសម្ភាសន៍ផ្ទាល់ជាមួយនឹងតារាសម្ដែងកូរ៉េខាងត្បូង លោក Kim Soo Hyun (គីមស៊ូយុន) កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាកម្មវិធីគម្រប់ខួប៨០ឆ្នាំនៃស៊េរីនាឡិកាដៃ Ocean Star របស់ម៉ាក MIDO នៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោកបានបង្ហើបប្រាប់ប្រិយមិត្តរបស់SOVRIN អំពីចំណាប់អារម្មណ៍ដែលមានខ្លឹមសារដូចខាងក្រោម៖
SOVRIN: តើហ្វេហ្សិនប្រចាំថ្ងៃបែបណាដែលលោកនិយមបំផុត?
Kim Soo Hyun: ខ្ញុំនិយមលេងស្ទាយល៍បែបសាមញ្ញៗ និងងាយស្រួលស្លៀកពាក់ (Casual & Comfort) ហើយបន្ថែមភាពលេចធ្លោជាមួយនឹងនាឡិកាដៃ។ សម្រាប់នាឡិកាដៃMIDO ស៊េរី Ocean Star មុនៗ វាសក្ដិសមនឹងស្ទាយល៍ឈុតអាវធំជាង ប៉ុន្តែឥឡូវនេះវិញ នាឡិកាដៃMIDO ស៊េរីថ្មី Ocean Star 39 វាស៊ីទៅនឹងស្ទាយល៍សាមញ្ញបែបកីឡា(Sporty Style)វិញ ដែលជាស្ទាយល៍របស់ខ្ញុំនិយមប្រើប្រាស់ជាប្រចាំថ្ងៃ។
SOVRIN: តើលោកទទួលបានផ្នត់គំនិតអ្វីខ្លះពី MIDO សម្រាប់បទពិសោធន៍ជីវិតរបស់លោក?
Kim Soo Hyun: ខ្ញុំបានសហការជាមួយនឹងម៉ាក MIDO និងក្លាយជាB.A. តាំងពី ឆ្នាំ២០២០។ MIDO តែងតែរចនាបង្កើតនូវម៉ូឌែលនាឡិកាដៃប្រកបដោយនវានុវត្ដន៍ ផ្សារភ្ជាប់នឹងស្ថាបត្យកម្ម ធម្មជាតិ និងជីវភាពប្រចាំថ្ងៃ ដែលបានក្រើនរំឭកខ្ញុំឲ្យខិតខំបង្កើត និងសាកល្បងនូវអ្វីដែលថ្មីៗជាបន្តបន្ទាប់ វាបានជួយឲ្យបទពិសោធន៍ការងារសម្ដែងរបស់ខ្ញុំឆ្ពោះមុខក្នុងទម្រង់ថ្មីជានិច្ច។
SOVRIN: តើនាឡិកាដៃមួយណាដែលអាចបង្ហាញពីចរិតលក្ខណៈរបស់លោកក្នុងខណៈពេលនេះ?
Kim Soo Hyun: ប្រាកដណាស់ គឺស៊េរី Ocean Star ដែលជានាឡិកាដៃដំបូងខ្ញុំស្គាល់ ហើយវាក៏មានអត្ថន័យពិសេស និងបង្ហាញអំពីខ្ញុំផ្ទាល់។
Article by LENG CHANREASEY