×

ទិដ្ឋភាព​នៃ​ ​«​Garden​ ​by​ ​t​h​e​ ​Bay​»​ ​បង្ហាញខ្លួន​លើ​ ​Mini​ ខូឡិ​ក​ហ្សិ​ន​គួរឲ្យ​គយគន់​

FASHION & BEAUTY 3 months ago
 
 

           ​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ម្នាក់ៗ​តាម​បណ្តា​ប្រទេស​នីមួយៗ​តែង​រចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ស្របតាម​រដូវ​កាល​ ​កាលៈទេសៈ​ ​វ័យ​ ​ផ្នត់គំនិត​ ​ទីកន្លែង​ ​និង​អត្ថន័យ​នានា​ក្នុង​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​មួយ​ឈុត​ផង​ដែរ​។​ ​តួយ៉ាង​ ​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​វ័យ​ក្មេងម្នាក់​បាន​រចនា​ ​Mini​ ខូឡិ​ក​ហ្សិ​ន​ដ៏​ស្រស់​ស្អាត​ដែល​ផ្តោត​សំខាន់​ទីកន្លែង​មួយ​ដែល​ទេសចរ​ភាគច្រើន​និយម​ទៅ​ក​ម្សាន្ត​ទីនោះ​។​

           ​កញ្ញា​ ​សំណាង​ សុ​វណ្ណា​រ័ត្ន ​សិក្សា​នៃ​វិទ្យាស្ថាន​សិល្បៈ​ភ្នំពេញ​អន្តរជាតិ​ ​លើ​មុខជំនាញ​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ជា​អ្នក​ច្នៃ​ម៉ូដ​ ​Mini​ ខូឡិ​ក​ហ្សិ​ន​ ​«​Garden​ ​by​ ​t​h​e​ ​Bay​»​ ​ចំនួន​ ​៣​ ​ឈុត​ដ៏​ពិសេស​សម្រាប់​ឆ្នាំ​២​០​២​០​។​ ​ជា​ការពិត​ណាស់​ ​«​Garden​ ​by​ ​t​h​e​ ​Bay​»​ ​ជា​កន្លែង​ទេសចរណ៍​កែច្នៃ​ដែល​មាន​ចម្រុះ​ផ្កា​ច្រើន​​ប្រភេទ​ ​ច្រើនពណ៌​ ​និង​មាន​ខ្យល់អាកាស​បរិសុទ្ធ​ ​ស្ថិត​នា​ឯ​ប្រទេស​សិង្ហបុរី​ ​ហេតុនេះ​ទើប​ឈុត​នីមួយៗ​មាន​ការរចនា​ប្រកបដោយ​ចម្រុះ​ផ្កា​ច្រើនពណ៌​ ​ច្រើន​ប្រភេទ​ ​រួម​ជាមួយនឹង​ការរចនា​នៃ​ពពួក​សត្វ​មួយ​ចំនួន​ថែមទៀត​នោះ​ ​កាន់តែ​ធ្វើឲ្យ​ ​Mini​ ខូឡិ​ក​ហ្សិ​ន​ ​មាន​ភាព​ទាក់ទាញ​ប្លែកភ្នែក​ ​និង​ស៊ីវិល័យ​។​ ​

Photo by CHUNKEAT

           ទន្ទឹម​នឹង​នេះ​ដែរ​ ​កញ្ញា​បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​ ​មូលហេតុ​ដែល​កញ្ញា​បាន​ច្នៃ​ខូឡិ​ក​ហ្សិ​ន​នេះ​ ​ក៏​ព្រោះតែ​ ​«​Garden​ ​by​ ​t​h​e​ ​Bay​»​ ​ជា​កន្លែង​នៃ​ក្តី​ស្រមៃ​ដែល​កញ្ញា​មានបំណង​ទៅ​ក​ម្សាន្ត​ទីនោះ​ ​ប៉ុន្តែ​សម្រាប់​ខូឡិ​ក​ហ្សិ​ន​៣​ឈុត​នេះ​ត្រូវ​បាន​ច្នៃ​ម៉ូដ​ស្របតាម​រចនាប័ទ្ម​នៃ​ហ្វេ​ហ្សិ​ន​លំដាប់​ខ្ពស់​ដូចជា​ម៉ាក​ ​G​ucc​i​ ​Given​c​y​ ​L​ou​i​s ​V​u​it​ton​ ​និង​ ​Co​m​me​ ​d​e​s ​G​ar​çons ​ផង​ដែរ​។​ ​កញ្ញា​ សុ​វណ្ណា​រ័ត្ន ​បាន​បង្ហាញ​ឲ្យដឹង​ថា​ ​«​សម្រាប់​ឈុត​ទី​១​ ​ខ្ញុំ​បាន​ផ្តោត​សំខាន់​ល់​ទិដ្ឋភាព​នៃ​ ​Garden​ ​by​ ​t​h​e​ ​Bay​ ​ដែល​ធ្វើឲ្យ​ទិដ្ឋភាព​នៃ​ផ្កា​នីមួយៗ​មាន​លើ​សាច់ក្រណាត់​លើស​ម្លៀ​ក​បំពាក់​ ​ប៉ុន្តែ​មិន​មានន័យ​ថា​ខ្ញុំ​កំពុងតែ​ផ្សព្វផ្សាយ​កន្លែង​នោះ​ទេ​តែ​នៅ​ទីនោះ​ពិតជា​ស្អាត​ពិតមែន​ ​ហើយ​ខ្ញុំ​ចង់ឲ្យ​ខូឡិ​ក​ហ្សិ​ន​នេះ​ដូច​ទៅ​នឹង​កន្លែង​នោះ​ដែរ​»​។​ ​

           យ៉ាងណាមិញ​ ​ប្រសិនបើ​ប្រិយ​មិត្ត​ ​បង្វែរ​អារម្មណ៍​គយគន់​នូវ​ឈុត​ទី​២​វិញ​មិនចាញ់​ឈុត​ទី​១​ប៉ុន្មាន​នោះ​ទេ​ ​ក៏​ព្រោះតែ​ឈុត​នេះ​គឺ​មាន​ការរចនា​យ៉ាងសំខាន់​​ដែល​ផ្តោត​គំនិត​លើ​ពពួក​សត្វ​គួរឲ្យ​ស្អប់ខ្ពើម​មួយ​ចំនួន​ដូចជា​៖​ ​សត្វ​ពស់​ ​សត្វ​គី​ង្គាក់ ​ខ្យាដំរី​ ​និង​កន្ទុំរុយ​ដែល​មានការ​ច្នៃ​ម៉ូដ​ខុសប្លែក​ ​ទាំង​ការប្រើប្រាស់​សាច់ក្រណាត់​ ​ទម្រង់​ ​រាង​ ​ដែល​និយាយ​អំពី​មនុស្សម្នាក់​មាន​ចំណុច​អាក្រក់​ ​និង​ចំណុច​ល្អ​ ​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ឃើញ​តែ​ចំណុច​អាក្រក់​ច្រើនជាង​ចំណុច​ល្អ​របស់​គេ​។​

          ​រីឯ​ឈុត​ទី​៣​វិញ​ ​ប្រិយ​មិត្ត​ប្រាកដជា​បានឃើញ​ហើយ​ថា​ផ្នែក​មួយ​ចំនួន​នៃ​ខូឡិ​ក​ហ្សិ​ន​នេះ​មានការ​​រចនា​បញ្ចូល​គ្នា​រវាង​ឈុត​ទី​១​ ​និង​ទី​២​ ​ដែល​ផ្តោត​សំខាន់​លើ​ការ​ឲ្យ​តម្លៃ​លើ​នរណា​ម្នាក់​។​ ​អ្នក​ច្នៃ​ម៉ូដ​ដែល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​«​ក្នុង​ ​Mini​ ខូឡិ​ក​ហ្សិ​ន​ដែល​មាន​ចំនួន​៣​ឈុត​នេះ​ ​គឺ​មិន​ត្រឹមតែ​ផ្តោត​សំខាន់​ទៅលើ​ទីកន្លែង​មួយ​ទេ​ ​ប៉ុន្តែ​វា​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ឲ្យ​តម្លៃ​ទៅលើ​មនុស្សម្នាក់​ដែល​គាត់​មាន​សម្រស់​មិនសូវ​ស្អាត​តែ​គាត់​មាន​ចំណុច​ល្អ​ច្រើន​ដែល​យើង​គួរឲ្យ​តម្លៃ​ទៅលើ​ពួកគាត់​ ​និង​មិន​ត្រូវ​មាន​ភាព​រើសអើង​​ចំពោះ​គាត់​នោះ​ឡើយ​៕​»​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS