×

​ប​ម្រែ​ប​ម្រួ​ល​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​ក្នុង​បរិ​បទ​ពិភព​និម្មិត​ ​Me​t​averse​

FASHION & BEAUTY 6 months ago
 
 

            កាលពី​ខែ​តុលា​ឆ្នាំទៅមិញ​ ​អ្នក​ប្រហែលជា​បាន​ជ្រាប​រួចមក​ហើយ​នូវ​ព័ត៌មាន​ផ្ទុះ​គួរឲ្យ​ចាប់អារម្មណ៍​នៅ​លើ​បណ្តាញ​សង្គម​ ​ដែល​ក្រុម​ហ៊ុម​យក្ស​ Face​book​ ​បាន​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​ខ្លួន​ទៅកាន់​អនាគត​ពិភព​ឌី​ជី​ថល​មួយ​ហៅថា​ ​Me​t​averse​ ​។​ ​Me​t​averse​ ​គឺជា​ពិភព​សិប្បនិម្មិត​ ​ជា​ចក្រវាល​ទ្រី​ឌី​(3​D​) ​ប្រមូលផ្តុំ​ទៅ​ដោយ​កន្លែង​និម្មិត​ផ្សេងៗ​ដែល​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅ​ធ្វើការ​ ​ជួបជុំ​ ​ជប់លៀង​ ​ប្រជុំ​ ​ឬ​លេង​ហ្គេ​ម​ ​យ៉ាង​ស្និទ្ធស្នាល​ដូចជា​ជីវិត​មែនទែន​ ​ដោយ​គ្រាន់តែ​ប្រើ​រួមគ្នា​ជាមួយ​បច្ចេកវិទ្យា​វ៉ែនតា​ ​V​R​។​ ​Me​t​averse​ ​អាច​បង្កើត​ជីវិត​ទីពីរ​ផ្ទាល់ខ្លួន​មួយទៀត​ ​ដែល​មនុស្ស​គ្រប់គ្នា​នឹង​រីករាយ​នូវ​អ្វី​ដែល​អស្ចារ្យ​លើស​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​ ​ដូចជា​ ​D​e​central​and​ ​គឺជា​ពិភព​និម្មិត​មួយ​ដែល​ជាឧទាហរណ៍​ជាក់ស្តែង​។​ ​ខណៈ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​និង​ពិភព​ពិត​បាន​បន្តម​ក​ប្រសព្វគ្នា​ដូច្នេះ​ ​អនាគត​ ​Me​t​averse​ ​ក៏​នឹង​ធ្វើឲ្យ​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​មានការ​ប្រែប្រួល​ផង​ដែរ​។​ ​ចុះ​តើ​វា​នឹង​មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​?

            ​បើ​និយាយ​អំពី​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​ឌី​ជី​ថល​ ​មែនទែន​ទៅ​វា​បាន​ចាប់ផ្តើម​រីក​ដុះដាល​រួច​ទៅ​ហើយ​ ​ដោយ​បំពេញ​តម្រូវ​ការ​ស្លៀកពាក់​ទៅលើ​តួអង្គ​និម្មិត​(​A​vat​ar​)​នៅ​ក្នុង​ពិភព​ឌី​ជី​ថល​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​នា​ពេល​អនាគត​។​ ​ការ​ចូលខ្លួន​ទៅ​ក្នុង​ពិភព​និម្មិត​ ​អ្នកប្រើប្រាស់​នឹង​បង្កើត​តួអង្គ​ផ្ទាល់ខ្លួន​ថ្មី​មួយ​ដែល​អាច​ស្លៀកពាក់​ទៅតាម​បុគ្គលិកលក្ខណៈ​ដែល​ខ្លួន​ចង់បាន​ដូច​ទៅ​នឹង​ការ​លេង​ហ្គេ​ម​ដូច្នោះ​ដែរ​។​ ​សូម្បីតែ​មនុស្សពិការ​ក៏​អាច​ទទួលយក​បទពិសោធន៍​ធ្វើដំណើរ​ទៅកាន់​ពិភព​នេះ​ ​ដោយ​និម្មិត​តួអង្គ​ផ្ទាល់ខ្លួន​មាន​កាយសម្បទា​ពេញលេញ​ស្លៀកពាក់​ទៅតាម​ស្ទា​យ៌​ចិត្ត​ចង់​។​ ​ពិត​ណាស់​ ​ហាង​ប្រ៊េ​ន​ស​ម្លៀ​ក​បំពាក់​ឌី​ជី​ថល​បច្ចុប្បន្ន​មិនមែន​មានតែ​មួយ​ឬ​ពីរបី​នោះ​ទេ​ ​ពោល​អាច​លើស​ពី​១​០​០​ហាង​ឯណោះ​។​ ​ជា​ភស្តុតាង​ជាក់ស្តែង​ ​Dress​X ​គឺជា​ប្រ៊េ​ន​ ​និង​ជា​ហាង​លក់​ស​ម្លៀ​ក​បំពាក់​ឌី​ជី​ថល​ដ៏​ធំបំផុត​មួយ​នៅ​ក្នុង​ពិភព​និម្មិត​ ​D​e​central​and​ ​ដែល​បង្កើត​ឡើង​ដោយ​ស្ថាបនិក​ពីរ​រូប​គឺ​ ​D​aria​ S​hap​oval​o​v​a​ ​និង​ ​Natal​i​a​ ​Mode​no​v​a​ ​កាលពី​ឆ្នាំ​ ​២​០​១​៩​។​ ​D​rest​ ​គឺជា​ហ្គេ​ម​ហ្វេ​ហ្សិ​ន​របស់​ក្រុមហ៊ុន​ស​ម្លៀ​ក​បំពាក់​អន​ឡា​ញ​ ​Far​fetch​ ​ដែល​ជា​ផ្សារ​ឌី​ជី​ថល​ផ្តល់​លទ្ធភាព​ក្នុង​ការ​លេង​ជាមួយ​ស​ម្លៀ​ក​បំពាក់​ឌី​ជី​ថល​រាប់រាយ​ឈុត​ ​ហើយ​ឈុត​ជាច្រើន​ទៀត​ក៏មាន​លក់​នៅ​ខាងក្រៅ​ឬ​ក្នុង​ពិភព​ពិត​ផង​ដែរ​។​ ប្រ៊េ​ន​ស​ម្លៀ​ក​បំពាក់​ប្រភេទ​ ​ready​-​to​-​wear​ ​ជាច្រើន​បាន​ងាក​មក​ធ្វើ​តេ​ស្ត​ទៅលើ​កំណែ​និម្មិត​ខូឡិ​ក​ហ្សិ​ន​របស់​ពួកគេ​ដាក់​នៅ​លើ​កម្មវិធី​ផ្សេងៗ​ ​និង​បាន​កំពុង​បង្កើត​អាជីវកម្ម​បែប​ ​Me​t​averse​ ​ដោយ​ចាប់ដៃ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​ច្នៃ​ម៉ូដ​និម្មិត​។​

            ក្រឡេក​មក​សកម្មភាព​នៅ​ក្នុង​ពិភព​ឌី​ជី​ថល​របស់​ម៉ាក​អន្តរជាតិ​ល្បី​ៗ​ដទៃ​ ​ម៉ាក​ ​G​ucc​i​ ​បាន​និម្មិត​ទីតាំង​សារមន្ទីរ​ហ្វេ​ហ្សិ​ន​របស់​ខ្លួន​ជា​ទ្រី​ឌី​(3​D​)​សម្រាប់​ហ្គេ​ម​អន​ឡា​ញ​ Rob​l​ox​ ​ចំណែក​ម៉ាក​ R​a​l​p​h​ ​L​a​ur​e​n ​បាន​បង្កើត​បទពិសោធន៍​ការ​ទិញ​ទំនិញ​បែប​និម្មិត​(​Virtual​) ​នៅ​ហាង​លក់​ឈុត​ជិះ​ស្គី​។​ ​ក្រុមប្រឹក្សា​ម៉ូដ​អង់គ្លេស​ក៏បាន​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​ ​T​h​e​ ​Fashion​ ​Award​s ​Experience​ ​នៅ​លើ​ ​Platform​ ​សម្រាប់​អ្នក​ច្នៃ​ម៉ូដ​ឌី​ជី​ថល​នៅ​លើ​ ​Me​t​averse​ ​ផង​ដែរ​។​ ​រីឯ​ម៉ាក​ ​Balm​a​in​ ​បាន​រួមដៃ​ជាមួយ​ហ្គេ​ម​ ​A​l​t​a​v​a​ ​ដើម្បី​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ចំនួន​មានកំណត់​ (​Limited​ ​Collection​) ​ផ្ទាល់ខ្លួន​ ​ខណៈ​ ​ម៉ាក​ ​Bale​nc​i​a​g​a​ (​ម៉ាក​ ​L​ou​i​s ​V​u​it​ton​ ​ក៏​ធ្វើ​ដូចគ្នា​) ​បាន​បង្កើត​ ​Skin​ ​ឬ​ស​ម្លៀ​ក​បំពាក់​យ៉ាង​ពិសេស​សម្រាប់​ហ្គេ​ម​អន​ឡា​ញ​ ​Fort​n​it​e​ ​ជាមួយ​វីដេអូ​ក្រោម​ចំណងជើង​ ​«​After​world​: ​T​h​e​ ​Age​ o​f​ ​Tomorrow​»​ ​ដោយ​ក្នុង​នោះ​មាន​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​ប្រភេទ​ ​ready​-​to​-​wear​ ​និង​បាន​ប្រកាស​ថា​វា​ជា​អាជីវកម្ម​មួយផ្នែកទៀត​របស់​ខ្លួន​នៅ​ក្នុង​ ​Me​t​averse​។​ ​ទន្ទឹមគ្នា​នេះ​ដែរ​ ​ម៉ាក​ ​G​ucc​i​ ​និង​ក្រុមហ៊ុន​បណ្តុំ​ម៉ាក​ស​ម្លៀ​ក​បំពាក់​ O​T​B ​រួម​នឹង​គ្រួសារ​ក្រុមហ៊ុន​ម៉ាក​ ​Ma​i​son​ ​Mar​g​i​e​l​a​ ​និង​ម៉ាក​ ​Diesel​ ​ក៏បាន​បង្កើត​អាជីវកម្ម​ឌី​ជី​ថល​ថ្មី​បន្ថែម​ដោយ​ដាក់ឈ្មោះ​ថា​ ​Brave​ ​Virtual​ X​per​i​e​nc​e​ ​ដែល​ជា​ការ​បង្កើត​មាតិកា​ ​និង​ផលិតផល​សម្រាប់​ប្រើ​នៅ​ក្នុង​ពិភព​និម្មិត​។​ ​កាលពី​ខែ​ធ្នូ​ឆ្នាំមុន​ ​ម៉ាក​ N​i​k​e​ ​បាន​ទិញ​ក្រុមហ៊ុន​ R​T​F​K​T​ ​ដែល​ជា​ក្រុមហ៊ុន​ធ្វើ​ស្បែកជើង​ ​Sneak​e​r ​និម្មិត​។​ ​ក្រោយមក​រៀងរាល់​ស​ប្តាហ៍​មាន​ម៉ាក​ផ្សេងៗ​ទៀត​ដូចជា​ ​ម៉ាក​ ​Given​c​h​y​ ​ម៉ាក​ J​W​ ​And​e​r​son​ ​និង​ម៉ាក​ ​A​d​i​d​as​ ​ជាដើម​បាន​ប្រកាស​អំពី​ការ​បង្កើត​ផលិតផល​ឌី​ជី​ថល​បន្តបន្ទាប់​ផង​ដែរ​។​ ​មិនតែប៉ុណ្ណោះ​កាលពី​ខែ​មីនា​ឆ្នាំនេះ​ ​កម្មវិធី​បង្ហាញ​ម៉ូដ​ប្រចាំ​ស​ប្តាហ៍ ​Me​t​averse​ ​ក៏​នឹង​ធ្វើឡើង​នៅ​ក្នុង​ពិភព​និម្មិត​ដោយ​ទទួល​បាន​សិទ្ធិ​ផ្តល់​ទីតាំង​បង្ហាញ​ម៉ូដ​ពី​ពិភព​និម្មិត​ ​D​e​central​and​ ​និង​ ​ម៉ាក​ UNX​D​ ​ដែល​ជា​ម៉ាក​ឌី​ជី​ថល​ប្រណីត​។​

            ជាមួយ​ការ​លេចឡើង​នូវ​ហ្វេ​ហ្សិ​ន​ឌី​ជី​ថល​ទាំងនេះ​ ​វា​បាន​ក្លាយ​ជា​ចំណី​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​សម្រាប់​មនុស្ស​សម័យថ្មី​ ​ជាពិសេស​សំណាក់​អ្នកប្រើប្រាស់​វ័យក្មេង​ ​ដោយហេតុ​វា​ផ្តល់​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​ក​ម្រិ​ត​ទាប​។​ ​យុវវ័យ​ជំនាន់​ ​Z​ ​ឬ​កើត​ឆ្នាំ​ ​១​៩​៩​៧​-​២​០​១​២​ ​បាន​យល់ច្បាស់​ ​និង​គាំទ្រ​ទៅលើ​ការ​វិនិយោគ​ស​ម្លៀ​ក​បំពាក់​បែប​ ​sustain​able​ ​ឬ​យើង​ហៅថា​និរន្តរភាព​។​ ​ហ្វេ​ហ្សិ​ន​ឌី​ជី​ថល​នឹង​ដើរតួ​យ៉ាងសំខាន់​ដល់​ប្រ៊េ​ន​ស​ម្លៀ​ក​បំពាក់​ដើម្បី​កំណត់​នូវ​ការ​ខ្ជះខ្ជាយ​ឬ​សំណល់​ ​ខណៈ​ដែល​វា​នៅតែ​អាចប​ន្ត​បង្កើត​ចំណូល​ដដែល​។​ ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ ​មនុស្ស​នឹង​ចាប់ផ្តើម​ងាក​មក​ចាប់អារម្មណ៍​ពិភព​និម្មិត​ ​ហើយ​ពួកគេ​នឹង​ចំណាយ​លុយ​ពិត​ទិញ​ស​ម្លៀ​ក​បំពាក់​ឌី​ជី​ថល​ដើម្បី​ស្លៀកពាក់​ទៅលើ​តួអង្គ​និម្មិត​ (​A​vat​ar​) ឬ​ក៏​ស្លៀកពាក់​ទៅ​លើ​រូបថត​របស់​ខ្លួន​ដោយ​មិន​បង្កើត​សំណល់​ប៉ះពាល់​ដល់​បរិស្ថាន​ដូចជា​ការ​ទិញ​ប្រើប្រាស់​នៅ​ពិភព​ពិត​ខាងក្រៅ​ឡើយ​។​

            សម្រាប់​ការ​ច្នៃ​ប្រតិដ្ឋ​វិញ​ ​ហ្វេ​ហ្សិ​ន​ឌី​ជី​ថល​ផ្តល់​សេរីភាព​ក្នុង​ការ​ស្លៀកពាក់​ ​មានន័យ​ថា​ ​ការ​ស្លៀកពាក់​មិនកំណត់​រូបរាង​ ​មិន​តម្រូវ​មាន​ទំហំ​រើស​ ​ស្រឡាញ់​ម៉ូដ​ណា​ទិញ​ម៉ូដ​ហ្នឹង​ស្លៀកពាក់​ទៅលើ​តួអង្គ​ ​ហើយ​ថែមទាំង​អាច​ស្លៀកពាក់​ទៅលើ​រូបថត​របស់​ខ្លួន​ផង​ដែរ​។​ និន្នា​រកា​រ​នេះ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​មាន​សេរីភាព​ទាំង​ការ​លេង​ស្ទា​យ៌ ​ទាំង​ការ​ស្លៀកពាក់​ឈុត​គ្រប់​ទម្រង់​ ​ដែល​ពួកគេ​គិតថា​មិន​អាច​ស្លៀកពាក់​នៅ​ក្នុង​ពិភព​ពិត​បាន​។​ ​វាក​៏​នឹង​ធ្វើឲ្យ​ក្តី​សុបិន​នៃ​ការ​បង្កើត​គំនិត​ច្នៃ​ម៉ូដ​របស់​អ្នក​ច្នៃ​ម៉ូដ​ ​និង​អ្នក​ស្លៀកពាក់​ក្លាយ​ជា​ការពិត​ស្ទើរ​នឹកស្មាន​មិនដល់​ផង​ដែរ​។​ ​ដោយ​សារតែ​អ្វីៗ​ទាំងអស់​របស់​ហ្វេ​ហ្សិ​ន​ឌី​ជី​ថល​បង្កើត​ឡើង​ដោយ​គ្រាន់តែ​តម្រូវ​ការ​ផលិត​ ​និង​ដាក់​លក់​បែប​ឌី​ជី​ថល​តាមរយៈ​ការប្រើប្រាស់​កុំព្យូទ័រ​និង​ប្រព័ន្ធ​អ៊ី​ន​ធ​័​រ​ណែ​ត​នោះ​ ​វា​អាច​ជា​ឱកាសល្អ​សម្រាប់​អ្នក​ច្នៃ​ម៉ូដ​ថ្មីថ្មោង​ឬ​ម៉ាក​តូច​ៗ​ងាយស្រួល​ក្នុង​ការ​បញ្ជ្រាប​ខ្លួន​ក៏ដូចជា​ធ្វើ​ទី​ផ្សារ​ទៅ​ក្នុង​ពិភព​ហ្វេ​ហ្សិ​ន​ឌី​ជី​ថល​។​ ​ស​ម្លៀ​ក​បំពាក់​ឌី​ជី​ថល​ជាដើម​ចម​ធ្វើឲ្យ​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​កាន់តែ​ងាយស្រួល​ដល់​អ្នក​លក់​ ​និង​អ្នកប្រើប្រាស់​ ​ខណៈ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ដោះស្រាយ​ទៅលើ​តម្រូវ​ការ​ឆាប់រហ័ស​នៃ​ហ្វេ​ហ្សិ​ន​បែប​និរន្តរភាព​ផង​ដែរ​។​

            តាមរយៈ​ព័ត៌មាន​បច្ចុប្បន្នភាព​ខាងលើ​នេះ​សុទ្ធ​សឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្រុយ​នៃ​ការ​អភិវឌ្ឍ​ជា​បណ្តើរៗ​របស់​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​ទៅ​ក្នុង​ពិភព​ឌី​ជី​ថល​។​ ​នា​ពេល​អនាគត​មនុស្ស​គ្រប់គ្នា​អាច​នឹង​ងាក​មក​ចាប់អារម្មណ៍​នឹង​ជីវិត​និម្មិត​ទី​២​របស់​ខ្លួន​ ​អាច​នឹង​កាត់បន្ថយ​ការប្រើប្រាស់​របស់របរ​ប្រចាំថ្ងៃ​ក្នុង​ជីវិត​ពិត​មក​ប្រើ​ក្នុង​ពិភព​និម្មិត​ឬ​របស់របរ​ឌី​ជី​ថល​ ​ហើយ​វាក​៏​ជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​អ្នក​វិនិយោគ​សឹងតែ​គ្រប់​ផ្នែក​ដែល​មិន​ត្រឹមតែ​ផ្នែក​ហ្វេ​ហ្សិ​ន​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ផ្នែក​អចល​ន​ទ្រព្យ​ ​បច្ចេកវិទ្យា​ ​និង​ពាណិជ្ជកម្ម​ផ្សេងៗ​ ​ដោយ​ទាញ​យក​លុយ​ពិត​ពី​ពិភព​និម្មិត​៕​

​Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS