×

វីតាមីន​ទាំង​៥​ ​ល្អ​បំផុត​សម្រាប់​ជំនួយ​សុខភាព​ភ្នែក​

TRAVEL & LIVING 12 months ago
 
 

           ភ្នែក​ជា​សរីរាង្គ​មួយ​ដែល​សំខាន់​បំផុត​ ​ព្រោះ​វា​ជួយ​យើង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ដូចជា​ ​សិក្សា​រៀនសូត្រ​ ​ធ្វើការ​ ​ឬ​ប្រកបរបរ​អាជីវកម្ម​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​ ​ប៉ុន្តែ​ប្រសិនបើ​ចក្ខុវិញ្ញាណ​របស់យើង​ប្រែជា​ខ្សោយ​ខុសប្រក្រតី​ ​នោះ​យើង​ចាំបាច់​ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​កែខៃ​ស្ថានការណ៍​ជា​ប្រញាប់​។​ ​តើ​ដើម្បី​ជំនួយ​សមត្ថភាព​ភ្នែក​ឱ្យ​មាន​សុខភាព​ល្អឡើង​វិញ​ ​យើង​គួរ​ទទួលទាន​វីតាមីន​អ្វីខ្លះ​? ​ខាងក្រោម​នេះ​ជា​គុណសម្បត្តិ​របស់​វីតាមីន​ទាំង​៥​ចំពោះ​ភ្នែក​ដែល​លោកអ្នក​គួរតែ​យល់​ដឹង។​

           វីតាមីន​ ​A​
​វីតាមីន​ ​A​ ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរការ​នៃ​ការ​មើល​ពេញលេញ​នៃ​ពន្លឺ​ភ្នែក​របស់​អ្នក​។​ ​ភ្នែក​ត្រូវការ​ផលិត​សារធាតុ​ពណ៌​ជាក់លាក់​ដើម្បី​ឱ្យ​ស្រទាប់​នៃ​កោសិកា​ ​Retina​ ​ដែល​ចាប់​យក​រូបភាព​របស់​អ្នកដំណើរការ​បាន​ត្រឹមត្រូវ​។​ ​កង្វះ​វីតាមីន​ ​A​ ​អាច​បញ្ឈប់​ការ​ផលិត​សារធាតុ​ពណ៌​នៅ​ក្នុង​ភ្នែក​ទាំងអស់​ ​ដែល​នាំ​ឱ្យ​ងងឹតភ្នែក​ពេលយប់​។​ ​ការ៉ុត​ ​មាន​ផ្ទុក​សារធាតុ​បេ​តា​កា​តូ​នី​ន​ ​និង​ក​ម្រិ​ត​នៃ​វីតាមីន​ ​A​ ​ច្រើន​ដែល​អាច​ជួយ​ដល់​សុខភាព​ភ្នែក​របស់​អ្នក​ហើយ​អាច​ផ្តល់​នូវ​ប្រភព​វីតាមីន​ចំពោះ​ភ្នែក​ដ៏​អស្ចារ្យ​សម្រាប់​ជំងឺ​ខ្សោយ​សរសៃ​របា​ត​ភ្នែក​និង​ជំងឺ​ភ្នែក​ឡើងបាយ​ជាដើម​។​

           ​វីតាមីន​ C
​វីតាមីន​ C ​មាន​ឥទ្ធិពល​ក្នុង​ការ​ការពារ​ព្រមទាំង​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពី​ U​V​ ​មកកាន់​ភ្នែក​ ​ហើយក៏​ជួយការ​ពារ​ប្រឆាំង​នឹង​ការខូចខាត​អុក​ស៊ី​ត​កម្ម​។​ ​អ្នក​អាច​​​រក​វីតាមីន​ C ​នៅ​ក្នុង​ផ្លែឈើ​ដូចជា​ផ្លែក្រូច​ ​និង​ផ្លែ​ស្ត្របឺ​រី​ក៏ដូចជា​បន្លែ​ដូចជា​ផ្កា​ខាត់ណា​ខៀវ​ ​ស្ពៃ​ខៀវ​ ​និង​ម្ទេស​ជាដើម​។​ ​បន្ថែម​ពីលើ​ការ​ផ្តល់​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​វាក៏អាច​ជួយ​កាត់បន្ថយ​នូវ​ជំងឺ​ឡើងបាយ​ភ្នែក​ ​និង​ផ្ដល់​វីតាមីន​ចំពោះ​ភ្នែក​ដែល​ត្រូវ​ការចាំបាច់​សម្រាប់​ការ​ថយ​ចុះ​នៃ​ជំងឺ​សរសៃ​របា​ត​ភ្នែក​ផង​ដែរ​។​

           វីតាមីន​ B
​វីតាមីន​ B ​មាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ភ្នែក​។​ ​លើស​ពី​នេះ​ ​វីតាមីន​ B6, B9 ​និង​ B12 ​ក៏​ជា​វីតាមីន​ដែល​ត្រូវ​ការចាំបាច់​ចំពោះ​ភ្នែក​ផង​ដែរ​។​ ​ដោយ​វីតាមីន​ទាំងអស់​នេះ​សុទ្ធសឹងតែ​អាច​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​រលាក​ ​និង​ជួយការ​ពារ​អ្នក​ពី​ការ​វិវត្ត​របស់​ជំងឺ​ភ្នែក​ឡើងបាយ​ (​AM​D​) ​។​ ​ប្រភេទ​វីតាមីន​ B ​ទាំង​បី​នេះ​ភាគច្រើន​មាននៅ​ក្នុង​ថ្លើម​សត្វ​។​

           វីតាមីន​ ​E​
​វីតាមីន​ ​E​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​អាច​ជួយការ​ពារ​ភ្នែក​របស់​អ្នក​ពី​ការ​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី​បាន​យ៉ាងល្អ​។​ ​ភាគច្រើន​វា​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​អាហារ​បំប៉ន​ប្រចាំថ្ងៃ​ដែល​ហៅថា​ ​A​REDS​ ​ជា​ការ​ព្យាបាល​នៃ​ជំងឺ​ ​AM​D​ ​ហើយ​វា​មាន​បរិមាណ​ខ្ពស់​ក្នុង​របប​អាហារ​របស់​អ្នក​ដូច​ជាគ្រាប់​អា​ល់ម៉ុ​ន​ ​សណ្តែកដី​ ​និង​គ្រាប់​ផ្កា​ឈូករ័ត្ន​ជាដើម​។​ ​គ្រាប់​ធញ្ញជាតិ​ទាំងអស់​នេះ​ ​សម្បូរទៅដោយ​វីតាមីន​ ​E​ ​ដែល​មាន​ឥទ្ធិពល​ល្អ​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ថយ​ចុះ​ហា​និ​ភ័យ​នៃ​ជំងឺ​ភ្នែក​ឡើងបាយ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​

           អាស៊ី​ត​ខ្លាញ់​អូ​មេ​ហ្គា ​៣​
​អាស៊ី​ត​ខ្លាញ់​ O​me​g​a​-3 ​ក៏​អាច​ជួយ​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​សម្ពាធ​ភ្នែក​ខ្ពស់​ ​ដែល​អាច​នាំ​ឱ្យ​កើតជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​។​ ​អាស៊ី​ត​ខ្លាញ់​ O​me​g​a​-3 ​ក៏​អាច​ជួយការ​ពារ​ ​និង​ព្យាបាល​រោគសញ្ញា​ភ្នែក​ស្ងួត​ ​ដែល​ជា​ជំងឺ​ភ្នែក​ទូទៅ​ដែល​មនុស្ស​ភាគច្រើន​តែងតែ​ជួបប្រទះ​។​ ​រោគសញ្ញា​នៃ​ភ្នែក​ស្ងួត​រួម​មាន​ ​រមាស់​ភ្នែក​ ​ក្រហាយ​ ​និង​ក្រហម​។​ ​ប្រិយ​មិត្ត​អាច​​​រក​អាស៊ី​ត​ខ្លាញ់​អូ​មេ​ហ្គា​៣​ ​នៅ​ក្នុង​ពពួក​ត្រី​សមុទ្រ​ដូចជា​ ​ត្រី​ ​Sardine​s ​ត្រី​ ​Mackerel​ ​ត្រី​ ​T​un​a​ ​ត្រី​ ​Salmon​ ​និង​ត្រី​Trout​ ​ជាដើម​៕

Article​ ​by​ N​I​ C​H​AN​N​I​K​A​


SUGGESTIONS